(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៨៣៣គ្រឿង រកឃើញល្មើសច្បាប់៦៨០គ្រឿង(ម៉ូតូ៣៨%) អប់រំ២៩០គ្រឿង និងផាកពិន័យ៣៩០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៩ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន២,២៧៨គ្រឿង, អប់រំ១៨៩គ្រឿង និងផាកពិន័យ៣៥៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧២,៧៩៩គ្រឿង រកឃើញយានយន្តល្មើស១២,៤១២គ្រឿង(ម៉ូតូ៣៤%) ក្នុងនោះអប់រំ៤,២៦៧គ្រឿង និងផាកពិន័យ៨,១៤៥គ្រឿង៕