(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកម្មវិធីវេទិកាការងារមួយ ដោយប្រកាសជ្រើសរើសបុគ្គលិកចំនួន១,០៨៨កន្លែង។
ក្នុងនោះមានក្រុមហ៊ុនធំៗចំនួន១០ ដែលផ្ដល់ឱកាសការងាររួមមាន៖ ធនាគារអ៊ីអន, ក្រុមហ៊ុន Super Duper, PH, CBC, ហត្ថាកសិករ លីមីតធីត, ISI, ALPHA GOLD, YI DA MANUFACTURER COMPANY LIMITED, Metfone, DARA Pay, THF&B ដែលក្រុមហ៊ុនទាំង១០នេះ នឹងមានវត្តមានក្នុងកម្មវិធីវេទិកាការងារប្រចាំខែមីនា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់សិស្ស-និស្សិត ព្រមទាំងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងមកពី បណ្តាក្រុមហ៊ុនចាប់ពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង០៥៖០០នាទីល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អាស្រ័យហេតុនេះសម្រាប់សិស្ស-និស្សិត ឬអ្នកកំពុងស្វែងរកការងារធ្វើ, និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ។
សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕