Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន នៅយប់ថ្ងៃទី២២ ខែមីនា

19-03-2019 13:59

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ ចែកចាយទឹកថ្មី។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៣ម៉ោង ចាប់ពីម៉ោង២១៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់៕