(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) បានរៀបចំវគ្គបណ្ដុះបណ្តាលពិសេសមួយស្ដីពី «អត្ថប្រយោជន៍នៃការផ្សារភ្ជាប់ ទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារអចលនទ្រព្យ» ដល់សាធារណជន។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្ដល់ចំណេះដឹងនិងយុទ្ធសាស្រ្ត ដល់ភ្នាក់ងារឧបករណ៍និស្សន្ទ និងភ្នាក់ងារអចលនទ្រព្យ ក្នុងការណែនាំឱកាសវិនិយោគផ្សេងៗ ក៏ដូចជាការផ្តល់ការប្រឹក្សាយោបល់ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់វិនិយោគិន។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ដោយមានការចូលរួមពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (Cambodian Derivatives Exchange) ជាក្រុមហ៊ុនសមភាគីកណ្ដាលរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ផងដែរ។
ជាមួយនឹងបទពិសោធន៍លើទីផ្សារអន្តរជាតិ៦០ឆ្នាំ លើវិស័យឧបករណ៍និស្សន្ទលោក James Yeung និងលោក Hawk Cheng បានប្រើប្រាស់ជំនាញរបស់ខ្លួនចែករំលែកដល់សាធារណជន និងបណ្តុះបណ្តាលដល់សិក្ខាកាមចូលរួមក្នុងសិក្ខាសាលានេះ។
លោក James បានឲ្យដឹងថា «វិស័យអចលនទ្រព្យនៅកម្ពុជារីកដុះដាលឡើងវិញ ជាមួយនឹងការសាងសង់ជាបន្តបន្ទាប់នៃអគារខុនដូ, អាផាតមិន និងអាគារការិយាល័យ ទំហំនៃការទិញ-លក់ ក៏ដូចជាការជួលអចលនទ្រព្យ ក៏មានកម្រិតខ្ពស់ផងដែរ។ តាមរយៈកំណើននេះ វិនិយោគិនអាចទាញយកផលត្រឡប់ដ៏ល្អ ប៉ុន្តែពួកគេនៅតែត្រូវការសេវាកម្មពី ភ្នាក់ងារក្នុងកម្រិតណាមួយ»។
លោកបន្ដថា វិនិយោគិនជាច្រើនបានធ្វើពិពិធកម្មនៃ ការវិនិយោគរបស់គេរួចទៅហើយ ហើយវិនិយោគិនមួយចំនួនទៀតមានគម្រោងពង្រីកការធ្វើពិពិធកម្មបន្ថែមទៀត។ ដូច្នេះភ្នាក់ងារមានពហុជំនាញ និងបានត្រៀមខ្លួនជាស្រេច នឹងអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។
លោក James បន្ថែមថា «ដូចគ្នានឹងផលិតផលអចលនទ្រព្យ, ផលិតផលឧបករណ៍និស្សន្ទ ផ្តល់តម្លៃល្អសម្រាប់ការវិនិយោគ។ ផលិតផលឧបករណ៍និស្សន្ទ បាននាំយកមកកម្ពុជាជាផ្លូវការ កាលពីប៉ុន្មានឆ្នាំមុនហើយកំពុងមានប្រជាប្រិយភាព ក្នុងចំណោមវិនិយោគិនពីព្រោះវិនិយោគិន អាចមានជម្រើសជាច្រើនរួមមាន៖ ការជួញដូរលើមាស, រូបិយប័ណ្ណសំខាន់ៗ និងប្រេងឆៅ»។
លោកថា ដូច្នេះភ្នាក់ងារអចលនទ្រព្យ អាចណែនាំទីផ្សារឧបករណ៍និស្សន្ទ ដល់អតិថិជនរបស់គេ ហើយភ្នាក់ងារឧបករណ៍និស្សន្ទ ក៏អាចណែនាំទីផ្សារអចលនទ្រព្យ ដល់អតិថិជនរបស់ខ្លួនដែរ។
លោក Hawk បានរំពឹងទុកថា ការផ្សារភ្ជាប់ទីផ្សារឧបករណ៍និស្សន្ទ និងទីផ្សារអចលនទ្រព្យ នឹងជួយភ្នាក់ងារទាំងពីរវិស័យបង្កើនប្រាក់ចំណូល។ លោកបន្ដថា «យើងទាំងអស់គ្នាត្រូវតែ បញ្ចេញសកម្មភាព ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម សម្រាប់អត្ថប្រយោជន៍នៃជីវិត ដូចជាផ្ទះប្រណីត, ឡានទំនើប និងការធ្វើដំណើរកំសាន្តជាដើម ហើយដើម្បីសម្រេចគោលដៅនេះ ភ្នាក់ងារអចលនទ្រព្យអាចបន្ថែម ការផ្ដល់សេវាកម្មជួញដូរឧបករណ៍និស្សន្ទ ទៅលើសេវាកម្មអចលនទ្រព្យរបស់គេ ហើយភ្នាក់ងារឧបករណ៍និស្សន្ទ ក៏អាចបន្ថែមការផ្ដល់សេវាកម្មអចលនទ្រព្យ ទៅលើសេវាកម្មឧបករណ៍និស្សន្ទរបស់ពួកគេដែរ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ដោយទទួលស្គាល់ពី គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនមានគោលដៅចូលរួមចំណែក ដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដោយផ្តោតសំខាន់លើការជួញដូរដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអេឡិចត្រូនិចនៃ លោហៈធាតុមានតម្លៃរូបិយប័ណ្ណបរទេស, ប្រេងឆៅ និងឧបករណ៍និស្សន្ទផ្សេងទៀត។
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានភាពល្បីល្បាញដោយសារជំនាញ និងភាពត្រឹមត្រូវនៃការអនុវត្តការជួញដូរ ហើយក្រុមហ៊ុនព្យាយាមយ៉ាងសកម្ម ដើម្បីផ្ដល់ជូនអតិថិជននូវផលិតផលជួញដូរដ៏ទូលំទូលាយ ជាមួយនឹងប្រព័ន្ធជួញដូរឈានមុខគេ គម្លាតថ្លៃដែលមានភាពប្រកួតប្រជែង ប្រតិបត្តិការមានភាពរលូន និងមិនរអាក់រអួល និងប្រភពទិន្នន័យឧបករណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល សូមចូលទៅគេហទំព័រ www.goldenfxlink.com ។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ធ្វើជាភ្នាក់ងារណែនាំអតិថិជនរបស់ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល សូមទំនាក់ទំនងមកលេខ ០២៣ ២២ ៦៦ ៦៦៕