(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលទើបបង្កើតឡើងថ្មី នឹងរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «បច្ចុប្បន្នភាព នៃផែនការថាមពលសាធារណៈ (អគ្គិសនី)» នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ នេះសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ។

សេចក្តីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងទៀតថា វាគ្មិនកិត្តិយសនៅក្នុងសន្និសីទសារព័ត៌មាននេះ គឺលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។

សន្និសីទនេះ នឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News ផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖