(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរភារកិច្ច មេបញ្ជាការយោធភូមិភាពទី៥ និងមេបញ្ជាការកងពលតូចលេខ៥១ នៅទីបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃភូមិភាគ៥ និងបណ្តាអង្គភាពចំណុះទាំងអស់។

ជាមួយគ្នានេះ លោកមេបញ្ជាការ សូមចូលរួមអបអរសាទរចំពោះ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្ត ប្រគល់ភារកិច្ច ដើម្បីជាការឆ្លើយ តបទៅនិងគុណបំណាច់ នៃការលះបង់ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃសង្គ្រាម និងចូលរួមការកសាងយោធភូមិភាពនៅទីនេះ ក៏ដូចជា អបអរសាទរដល់មេបញ្ជាការយោធភូមិភាគថ្មី នាយសេនាធិការថ្មី មេបញ្ជាកាកងពលលេខ៥១ថ្មីដែលបានទទួលភារកិច្ច ក្នុងការដឹកនាំកងទ័ពបន្តដើម្បីការពារជាតិ ការពារបូរណភាពទឹកដី។

លោកបានថ្លែងថា «ដើម្បីនិរន្តរភាពនៃកិច្ចការពារជាតិ គឺរាជរដ្ឋាភិបាល បានផ្តល់តម្លៃទៅដល់នាយទាហានវ័យចំណាស់ដែលមានស្នាដៃ ដែលនេះជាគោលការណ៍ ថែរក្សាចាស់ បង្កើនថ្មី និងមានយន្តការជាច្រើនទៀត ដើម្បីចូលរួមការពារជាតិបន្តទៀតសម្រាប់នាទីសិនជំនាន់ក្រោយ។ ការតែងតាំង និងការវាយតម្លៃលើលក្ខណៈបុគ្គល ដែលត្រូវបន្តភារកិច្ចគឺលើបុគ្គល ដែលមានភាពជាគំរូ មានការឯកភាពផ្ទៃក្នុង មានឆន្ទៈ សមត្ថភាពនៅក្នុងការបំពេញភារកិច្ច មានបទពិសោធន៍ដឹកនាំ សុខភាពល្អ និងអាយុសមស្រប ដើម្បីយើងរួមគ្នាធ្វើដើម្បីបន្តនិរន្តរភាព សម្រាប់នាយទាហានជំនាន់ក្រោយ។ ការលើកទឹកចិត្តផ្សេងៗ យើងធ្វើដោយផ្អែកលើនិរន្តរភាព និងប្រសិទ្ធភាពការងារ។ នេះគឺជាគោលការណ៍របស់ថ្នាក់ដឹកនាំជើងគោកយោធភូមិភាគផងដែរ និងមានការដឹកនាំប្រជុំវាយតម្លៃ និងតែងតាំងជាសមូហភាព ឯកភាពផ្ទៃក្នុង»

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «កាធ្វើកំណែទម្រង់កងទ័ព គឺដើម្បីផលប្រយោជន៍កងទ័ពយើងទាំងអស់គ្នា គឺយើងរក្សាមនោសញ្ចេតនា និងកែប្រែការងារជាជំហានៗ រួមគ្នាសាមគ្គីផ្ទៃក្នុង គោរពតួនាទីភារកិច្ច ដឹកនាំប្រកបដោយ វិជ្ជាជីវៈ សីលធម៌ គុណធម៌ ដោយមានមនោសញ្ចេតនា និងប្រសិទ្ធភាពការងារ ដើម្បីរួមគ្នាថែរក្សាបូរណភាពទឹកដី។ តុល្យភាពរវាងចំណុចទាំងពីរនេះគឺមនោសញ្ចេតនា និងប្រសិទ្ធភាពការងារ មិនមានរូបមន្តនោះទេ ប៉ុន្តែសំខាន់គឺសម្រេចភារកិច្ច និងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះសាមគ្គីផ្ទៃក្នុងនេះផ្ដើមចេញ ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម»

ជាថ្មីម្តងទៀតលោកក៏សូមអគុណដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលជាមេបញ្ជាកាអង្គភាពចំណុះ និមួយៗដែលបានចូលរួម និងលះបង់ក្នុងការធ្វើកំណែទម្រង់ដើម្បីរក្សា និងរន្តរភាពការងារ និងទិសដៅវែងឆ្ងាយសម្រាប់កងយោធពលខេមរភូមិន្ទជំនាន់ក្រោយ។

៧-សូមកោតសរសេីរ នាយទាហាននៅយោធភូមភាគទី៥ ដែលបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត ប្រគល់ភារកិច្ចដើម្បីដឹកនាំបម្រើការងារ ការពារបូរណភាពទឹកដី និងមានការឯកភាពផ្ទៃក្នុង រួមគ្នាពង្រឹងការងារ និងថែរក្សាសន្តិភាព ស្ថិរភាព និង និរន្តរភាពការងារក្នុងយរៈពេលយូរដើម្បីទុកឲ្យនាយទាហានជំនាន់ក្រោយទៀត៕