(ភ្នំពេញ)៖ ភោជនីយដ្ឋាន «ហេងហេងព្រះច័ន្ទពេញវង់១៩៩» ដែលទីតាំងនៅផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាប (ជាប់ស្ពានតាស៊ុន) បានរៀបចំកម្មវិធីអបអរសាទរ គំរប់ខួប១៥ឆ្នាំ ហាងរបស់ខ្លួន ដោយមានការចូលរួម ជាមួយអាជ្ញាធរមូលដ្ឋាន និងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើនរូប នាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ ក៏មានចែកជូនវិញ្ញាបនបត្របញ្ជាក់ការងារ លិខិតសសើរ និងប្រាក់ឧបត្ថម្ភមួយចំនួន ដល់បុគ្គលិក ដែលមានស្នាដៃ និងខិតខំបំពេញការងារល្អផងដែរ។
គួរបញ្ជាក់ថា ភោជនីយដ្ឋាន មានទទួលរៀបចំពិធីជប់លៀង និងពិធីជួបជុំកំសាន្តបែបលក្ខណៈគ្រួសារ ម្ហូបអាហារមានឱជារសឈ្ងុយឆ្ងាញ់បែបខ្មែរ និងភេសជ្ជៈគ្រប់ប្រភេទ មានខ្យល់អាកាសបរិសុទ្ឋ ចំណតរថយន្តធំទូលាយ ធានាបាននូវអនាម័យល្អ ប្រកបដោយផាសុខភាព ជាពិសេសមានតំលៃសមរម្យទៀតផង៕