(ភ្នំពេញ)៖ អតិថិជនសំណាង៣រូបបន្ថែមទៀតហើយ បានឈ្នះរង្វាន់ម៉ូតូ Zoomer X ១គ្រឿង និងទូរទស្សន៍៤៣ អ៉ីញ ២គ្រឿង ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទី៣ ពីប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Exchange Square កាលពីថ្ងៃ ១៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។
អ្នកឈ្នះរង្វាន់ម៉ូតូ Zoomer X មួយរង្វាន់បានទៅលើ ឈ្មោះ ពៅ ស្រនិច អតិថិជនប្រើ Huawei អេ 7 ដែលបានទិញនៅហាង ឆាយ គីម (តាខ្មៅ) ។ គាត់មានអារម្មណ៍រំភើបស្ទើរនិយាយមិនចេញ នៅពេលដែលក្រុមហ៊ុន ធ្វើការទំនាក់ទំនងទៅ នៅក្នុងពេលកំពុងផ្សាយផ្ទាល់ ហើយគាត់បាននិយាយថា នេះជាលើកទីមួយក្នុងឆាកជិវិតហើយ ដែលគាត់បានឈ្នះរង្វាន់។ រីឯអ្នកឈ្នះទូរទស្សន៍៤៣ អ៉ីញ ១ រង្វាន់ គឺបានទៅលើឈ្មោះ ណែន ចំណាន ទិញ Huawei អេ 7 នៅហាងសៀងលីន និង១ រង្វាន់ទៀតបានទៅលើឈ្មោះ Jackson ដែលបានទិញ Huawei អេ 7 ហាង Sopha។ ពួកគាត់ហាក់បីដូចជានឹកស្មានមិនដល់សោះ ដែលមានសំណាងបែបនេះ។
ក្រៅពីការចាប់រង្វាន់លើកទី៣នេះ យើងក៏មានការប្រគល់រង្វាន់ជូនដល់អតិថិជន ដែលបានឈ្នះរង្វាន់កាលពីលើកទីពីរផងដែរ គឺបានប្រគល់រង្វាន់ម៉ូតូ Zoomer X ១រង្វាន់ជូនលោកពូ អ៊ុក សិរីធរ នៅហាងទូរសព្ទ ដែលលោកពូបានទិញ និងដឹកម៉ូតូជូនដល់ផ្ទះតែម្តង។
គួររំលឹកផងដែរថា លោកពូបានជួបសំណាងអាក្រក់ដោយទូរសព្ទរបស់លោកពូដែលត្រូវរង្វាន់នេះ ត្រូវបានចោឆក់ ប៉ុន្តែសំណាងអាក្រក់របស់លោកពូ បានប្រែក្លាយជាលាភសំណាងធំ ដោយឈ្នះម៉ូតូមួយគ្រឿងពីក្រុមហ៊ុន Huawei លោកពូក៏បានទៅទិញ Huawei nova3i មួយគ្រឿងទៀតដោយសារការគាំទ្រ។
ចំណែកឯអ្នកឈ្នះទូរទស្សន៍ទាំងពីររូប ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីដើម្បីទទួលរង្វាន់ផងដែរ។ អ្នកឈ្នះទីមួយគឺ កញ្ញា ធីតា និងអ្នកឈ្នះទី២គឺលោក ចាន់ថន។ ពួកគេទាំងពីរបានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ដែលបានឈ្នះរង្វាន់នេះ។ រកឯណាបានទិញទូរសព្ទតម្លៃជាង ១០០ដុល្លារប៉ុណ្ណោះ អាចមានឱកាសឈ្នះសុទ្ធតែ Smart TV តម្លៃជាង ៥០០ដុល្លារ។
ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូតដល់ថ្ងៃទី២៧ ខែមេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទ ដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។
ការចាប់រង្វាន់លើកទី ៤ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ដែលជាការចាប់រង្វាន់ ម៉ូតូ Zoomer X ១ រង្វាន់ និងទូរទស្សន៍ Smart TV ២ រង្វាន់។ រីឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ០៥ ខែឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង ៣ម៉ឺន ៤ពាន់ដុល្លារ និងទូរទស្សន៍ Smart TV ៤រង្វាន់។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 និងnova3តម្លៃ$469។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 ទាំងអស់គ្នា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/៕