(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៨៣៧គ្រឿង រកឃើញល្មើសច្បាប់ ៧៤៥គ្រឿង (ម៉ូតូ៣៥%) អប់រំ ២៦៦គ្រឿង និងផាកពិន័យ ៤៧៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៨ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន​ ១,៥៧៨គ្រឿង, អប់រំ ១៤៧គ្រឿង និងផាកពិន័យ ៣៩១គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៨,៩៦២គ្រឿង រកឃើញយានយន្តល្មើស ១១,៦៦៧គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ៤,០០១គ្រឿង និងផាកពិន័យ ៧,៦៦៦គ្រឿង៕