(ភ្នំពេញ)៖ ការជំរុញ និងលើកទឹកចិត្តខ្លួនឯងជាកត្តាដ៏សំខាន់ក្នុងការឆ្ពោះទៅរកភាពជោគជ័យសម្រាប់ជីវិត។ មនុស្សជោគជ័យ មនុស្សដែលទទួលបានអនាគតទំាងអស់សុទ្ធតែប្រើវិធីនៃការលើកទឹកចិត្តខ្លួនរបស់ពួកគេ ។
ជួបជាមួយកម្មវិធីអប់រំចិត្ត ដែលរៀបចំដោយអ័រគីដេវីឡា ក្រោមប្រធានបទ “ការលើកទឹកចិត្តខ្លួនឯង” ដែលបណ្តុះបណ្តាលដោយ ព្រះភិក្ខុ វជិរបញ្ញោ គូ សុភាព គង់នៅវត្ត និគ្រោធវ័ន្ត ហៅគល់ទទឹង ។ កម្មវិធីនេះប្រព្រឹត្តនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅការិយាល័យតំណាង អ័រគីដេវីឡា TK Avenue ចាប់ពីម៉ោង ៣រសៀល រហូតដល់ ម៉ោង ៥ល្ងាច ។
ទទួលចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖098 733 333 / 085 999 809 ៕
*បញ្ជាក់៖ ចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ (ចំនួនមានកំណត់)