(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៥៩គ្រួសារនៅតំបន់អភិវឌ្ឍន៍ មាស ណារិទ្ធ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នើសុំថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលអន្ដរាគមន៍ ដកហូតក្បាលដី៥៨ក្បាលដី ដើម្បីទុកសម្រាប់ផ្លូវសាធារណៈ និងផ្លូវឌឿងហែមពីលោក មាស ណារិទ្ធ បន្ទាប់ពីលោកបានស្នើសុំចុះបញ្ជីក្បាលដីជាប្រព័ន្ធជាថ្មី ហើយយកក្បាលដីទាំងនោះធ្វើជាកម្មសិទ្ធិឯកជន។
បើតាមលិខិតស្នើសុំអន្ដរាគមន៍ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋទាំង៥៩គ្រួសារនោះ បានរៀបរាប់ថា នៅពេលបិទប្រកាសផ្សព្វផ្សាយ ការចុះបញ្ជីក្បាលដីថ្មី ពួកគាត់បានកែតម្រូវ និងប្ដឹងជំទាស់នៅកន្លែងបិទប្រកាស ប្ដឹងទៅមន្ទីររៀបចំដែនដី និងប្ដឹងទៅក្រសួងរៀបចំដែនដី ព្រមទាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផងដែរ ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធចេញមុខដោះស្រាយនៅឡើយ៕
ខាងក្រោមនេះ ជាលិខិតសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋទាំង៥៩គ្រួសារ៖