(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំរៀបចំពិធី វគ្គបំប៉នជំនាញនគរបាលយុត្តិធម៌រយ:ពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះតទៅ ដែលមានមន្ដ្រីនគរបាលចូលរួម សរុប១២៥រូប។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យ លោកអធិការស្រុកក្រុងទាំង១០ លោកនាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ និងសិក្ខាកាមចំនួន១០០នាក់ សរុបចំនួន២៧៥នាក់ ស្រី២២នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់ការងារ ដូចជា គ្រឿងញៀន ព្រហ្មទណ្ឌ ពង្រឹងកែទម្រង់ស៊ីជម្រៅរដ្ឋបាលសារធារណៈ មានវិធានការទប់ស្តាត់គ្រោះថ្នាក់ចររាចរណ៍។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់ឲ្យពង្រឹងទៅលើការបង្រ្កាបគ្រឿងញៀន ព្រហ្មទណ្ឌ ល្បែងស៊ីសងគ្រប់ប្រភេទ ពង្រឹងការងារ ប្រជាការពារ ភូមិ ឃុំ មានសុវត្ថិភាព និងបានណែនាំដល់ សិក្ខាកាមក្រោមឱវាទ ដែលត្រូវចូលរៀនវគ្គបំប៉នជំនាញនគរបាលយុត្តិធម៌ ចំនួន១២៥រូប ត្រូយកចិត្តទុកទៅលើការសិក្សា និងគោរពវិន័យកងកម្លាំងនគរបាលជាតិ០០៦៕