(ថៃ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ ស្ដីពី «Style Bangkok Fashion/Gift&Houseware/Furniture» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃ១៧-២១ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងពិព័រណ៍នោះនឹងមានតាំងបង្ហាញទំនិញ សម្លៀកបំពាក់ ផលិតផលធ្វើពីស្បែក វត្ថុអនុស្សាវរីយ៍ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសង្ហារឹម។
ក្នុងពិព័រណ៍នោះ ក្រសួងពាណិជ្ជកម្មថៃ សូមអញ្ជើញពាណិជ្ជករកម្ពុជា ប្រសិនបើចង់ចូលរួម សូមទំនាក់ទំនងមកកាន់ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០២៣ ៧២៦ ៣០៤ ឬតាមរយៈ E-mail: [email protected]៕