Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងទ័ពជើងគោក ផ្តល់ស៊ីម៉ង់តិ៍១០តោន កុំព្យួទ័រ និងម៉ាស៊ីនព្រីនសរុប៦គ្រឿង ជូនដល់កងពលតូចអន្តរាគមន៍លេខ១៤

18-03-2019 11:07

(ពោធិ៍សាត់)៖ ចុងសប្តាហ៍នេះស៊ីម៉ង់តិ៍១០តោន កុំព្យូទ័ររួដៃ០៣គ្រឿង និងម៉ាស៊ីនព្រីនធី០៣គ្រឿង ត្រូវបានដឹកយកមកប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

លោកឧត្តមសេនីយទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចទាំងពីរ ដែលលោកតែងតែគិតគូពីសុខទុកកងទ័ព និងគ្រួសារទ័ព ដែលកន្លងទៅ អង្គភាពតែងតែទទួលបាននូវការឧបត្ថមផ្សេងៗ ដូចជា ការកសារជំរំជម្រក ហេដ្ឋារចនាសម្ព័ន និងទទួលបានដៃគូរសម្ព័នមេត្រីភាព ដើម្បីជួយឧបត្ថម្ភផ្ទាល់ដល់អង្គភាព ជាពិសេស កងទ័ពដែលមានការឧបត្ថម្ភបន្ថែមពីលើគោលរបបដែលមានស្រាប់ ការគិតគូរជួយដល់គ្រួសារទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតីតយុទ្ធនជាដើម។

ទាំងនេះបានធ្វើឲ្យកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈជើងការពាបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពាដាច់ខាតមិនឲ្យមានបដិវត្តពណ៌ ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាព ដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។

លោកក៏បានបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ គោរព និងអនុវត្តឲ្យបាននូវអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ ដែលបានថ្លែងក្នុងខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

សូមរំលឹកថា អំណោយជាកុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូន តបតាមការស្នើសុំរបស់អង្គភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបូកសរុបការងារយោធាឆ្នាំ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ កន្លងទៅនេះ៕