(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងថា បេក្ខជនដែលបានដាក់ពាក្យសុំចូលបម្រើការងារ នៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៅគ.ជ.ប ទាំងអស់ ត្រូវទៅប្រឡងធ្វើតេស្ត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ នៅទីស្តីការរបស់គ.ជ.ប។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាយៈពេលខ្លីចំនួន៤៥នាក់ ឱ្យបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩៕
ខាងក្រោមនេះជាបញ្ជីឈ្មោះបេក្ខជន ដែលត្រូវប្រឡងនៅគ.ជ.ប៖