(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៨៦៧គ្រឿង រកឃើញល្មើសច្បាប់៥២២គ្រឿង (ម៉ូតូ៨៧%) អប់រំ១៨៤គ្រឿង និងផាកពិន័យ៣៣៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៧ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៤២៦គ្រឿង, អប់រំ១៥៨គ្រឿង និងផាកពិន័យ៣១០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៦,០៩៥គ្រឿង រកឃើញយានយន្តល្មើស១១,១៤៥គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៣,៨១៧គ្រឿង និងផាកពិន័យ៧,៣២៨គ្រឿង៕