Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេងមែន!​​​ ពិសា WURKZ ១កំប៉ុង ឱ្យស្វាងស្រវឹង​ មានអីឈ្នះបានម្នាក់ ១,០០០ដុល្លារ ពីក្រវិលកំប៉ុងទៀត ភ្លាមៗតែម្តង

17-03-2019 15:35

(ស្វាយរៀង)៖ បងប្រុស អ៊ុក ស៊ីណាវ៉ុន រៀបរាប់ទាំងទឹកមុខសប្បាយរីករាយ និងរំភើបខ្លាំងនៅលើឆាកតន្រ្តីស្រាបៀរកម្ពុជា Rock the Nation ថា «កំពុងតែធ្លាក់ភ្នែកតិចៗជាមួយស្រាបៀរកម្ពុជាផង ខ្ញុំក៏ដើរទៅទិញភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ១កំប៉ុង ពិសាដើម្បីបន្សាបជាតិស្រវឹងមុនពេលដើរត្រឡប់ទៅផ្ទះវិញ ហើយខ្ញុំឆែកមើលលេងៗ មានដឹងអីស្រាប់តែឃើញលេខ ១០០០ ដុល្លារ នៅលើក្រវិលកំប៉ុង វើក (WURKZ) ភ្លាមហ្នឹងមានអារម្មណ៍កាន់តែស្វាងចែសតែម្តង ព្រោះដឹងថា វើក មានរង្វាន់ ១០០០ ដុល្លារ»

លោកបន្តទៀតថា «ទឹកប្រាក់ ១,០០០ដុល្លារ នេះជាចំនួនច្រើនណាស់ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ និងក្រុមគ្រួសារ ហើយវានឹងបានមួយចំនែកធំសម្រាប់ផ្គត់ផ្គង់ទៅលើការសិក្សាកូនប្រុស២នាក់របស់ខ្ញុំ និង ចំណាយលើជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ»

លោក Michael Sovann (ម៉ៃឃើល សុវណ្ណ) អ្នកចាត់ការទូរទៅកម្មវិធីប្រគុំតន្រ្តីស្រាបៀរកម្ពុជា Rock the Nation ក៏បានបញ្ជាក់ និង ចូលរួមអបអរផងដែរថា «អ្នកឈ្នះរង្វាន់ ១,០០០ ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក កាលពីយប់មានរហូតទៅដល់ ២នាក់ឯណោះម្នាក់ គឺបងប្រុសខាងលើ ហើយម្នាក់ទៀតប្អូនប្រុសឈ្មោះ អ៊ុ រតនា វ័យប្រមាណ ២៣ឆ្នាំ ជាបុគ្កលិករោងចក្រកាត់ដេរ មកទស្សនាការប្រគុំតន្ត្រីស្រាបៀរកម្ពុជា Rock the Nation នៅរង្វង់មូលទន្លេរវ៉ៃគោជាមួយមិត្តស្រីក៏ស្រាប់តែឈ្នះបានរង្វាន់ ១,០០០ ដុល្លារដែរ បន្ទាប់ពីពិសាអស់ វើក មួយកំប៉ុង»។​

លោកក៏បន្តទៀតថា «ក្រៅពីរង្វាន់ ១,០០០ដុល្លារ ពី វើក ក៏មានអតិថិជនស្រាបៀរកម្ពុជាម្នាក់ឈ្នះបានរង្វាន់ទឹកប្រាក់ ៤លានរៀល ពីក្រវិុលកំប៉ុងស្រាបៀរកម្ពុជាផងដែរនៅក្នុងកម្មវិធីប្រគុំតន្ត្រីនេះ ហើយលោកក៏ធ្វើការប្រកាសដល់អតិថិជនស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ (IZE) និង ភេសជ្ជៈប៉ូវកម្លាំង វើក ទាំងអស់អោយចូលរួមរីករាយជាមួយរង្វាន់ថ្មីជារូបិយប័ណ្ណខ្មែរវិញម្តង ដើម្បីលើកស្ទួយរូបបិយប័ណ្ណជាតិ»

ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាផលិតផលដែលមានគុណភាពខ្ពស់តាមបទដ្ឋានអន្តរជាតិដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។

ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ផលិតផលក៏ដូចជា សេវាកម្មដ៏ល្អសម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗជាច្រើនពិតដើម្បីធ្វើឲ្យបទពិសោធន៍នៃការពិសាផលិតផលស្រាបៀរកម្ពុជាក៏ដូចជាភេសជ្ចៈដ៏ទៃទៀតរបស់ក្រុមហ៊ុនប្រកបដោយភាពរីករាយ និងរំភើបគ្រប់ពេលវេលា៕