(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ លោក រៀល ខេមរិន្ទ្រ ស្នើសុំនីតិសម្បទានយោបាយឡើងវិញ និងបង្កើតគណបក្សនយោបាយថ្មីមួយ (មានលិខិត)(ចុចអាន)
២៖ ព័ត៌មានលម្អិត៖ ជុំវិញដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៉ិន នៅកម្ពុជា ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការរឹងមាំ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា (ចុចអាន)
៣៖ សម្ដេចតេជោ ហ៊ុន សែន ផ្តល់កាដូធំដល់ប្រជាពលរដ្ឋ ដោយប្រកាសសម្រេចឲ្យសាងសង់ផ្លូវ និងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ មានប្រវែង៥៧គីឡូម៉ែត្រ (Video inside) (ចុចអាន)
៤៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ពលរដ្ឋ និងអាជីវករទាំងអស់ យោគយល់និងអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីដោយសារខ្វះខាតថាមពលផ្គត់ផ្គង់ ព្រោះតែកត្តាធម្មជាតិ (Video inside) (ចុចអាន)
៥៖ លោក សម រង្ស៊ី ធ្លាប់ប្រកាសថា ចិនជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយវាយប្រហារអាមេរិក ពេលទស្សនកិច្ចនៅប្រទេសចិន (Video inside) (ចុចអាន)
៦៖ កម្ពុជា-កូរ៉េខាងត្បូង ចុះហត្ថលេខាលើឯកសារចំនួន៥ អំឡុងទស្សនកិច្ច លោក មូន ចេអ៉ិន មកកាន់កម្ពុជា (Video Inside) (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យសេដ្ឋីៗនៅកម្ពុជា ចូលរួមវិនិយោគក្នុងវិស័យកសិកម្ម (ចុចអាន)
៨៖ កម្ពុជាសម្ដែងការសោកស្ដាយ និងតក់ស្លុត ចំពោះករណីបាញ់សម្លាប់នៅវិហារឥស្លាម ក្នុងទីក្រុងក្រៃស៍ឆឺច ប្រទេសណូវែលហ្សេឡង់ (Video Inside) (ចុចអាន)
៩៖ លំហាត់នាគមាស ២០១៩ រវាងកម្ពុជា-ចិន ចាប់ផ្តើមបើកជាផ្លូវការ នៅលើទឹកដីខេត្តកំពត (ចុចអាន)
១០៖ នាយករដ្ឋមន្រ្តីកម្ពុជា ប្រាប់ឱ្យក្រុមមេធាវីសិក្សាដើម្បីប្តឹងជនដែលប្រមាថជីវិតសម្តេចនៅតាម Facebook (ចុចអាន)