(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងទៅពិនិត្យព្រះសុខភាព នៅមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងការយាងទៅពិនិត្យព្រះរាជសុខភាពនៅថ្ងៃអាទិត្យខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេផងដែរ។
ចំណែកកិច្ចការរបស់ប្រមុខរដ្ឋកម្ពុជាស្តីទី នឹងធ្លាក់ទៅលើសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់ពីព្រះមហាក្សត្រ អវត្តមាននៅក្នុងប្រទេស៕