Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់លំអិតពីការសាងសង់ផ្លូវ និងស្ពានឆ្លងកាត់បឹងទន្លេសាប (Video inside)

17-03-2019 01:41

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសបង្ហាញដំណឹងដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល ដោយបានសម្រេចឲ្យមានការសាងសង់ផ្លូវ និងស្ពានឆ្លងកាត់បឹងទន្លេសាបតភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងនេះរួមមានការសាងសង់ផ្លូវប្រវែង៥៧គីឡូម៉ែត្រ និងស្ពានឆ្លងកាត់បឹងទន្លេសាបជិត ៤គីឡូម៉ែត្រ។ បើតាមលោក ស៊ុន ចាន់ថុល គម្រោងផ្លូវ និងស្ពាននេះ គ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល បានអះអាងថា គម្រោងសាងសង់ផ្លូវ និងស្ពានឆ្លងកាត់បឹងទន្លេសាបនេះ បានសិក្សាលំអិតរួចរាល់អស់ហើយ នៅតែរង់ចាំថវិកាប៉ុណ្ណោះ។ បើតាមលោក ស៊ុន ចាន់ថុល ថវិកាសាងសង់ផ្លូវ និងស្ពានជាប្រវត្តិសាស្ត្រមួយខ្សែនេះ អាចនឹងប្រើថវិកាកម្ចីរបស់ប្រទេសចិន៕