(ភ្នំពេញ)៖ សម្រាប់អ្នកដែលគាំទ្រហ្គេម Rules of Survival នឹងទទួលបានជាពិសេសពី Cellcard នៅចុងសប្តាហ៍នេះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកម្មវិធី Digital Cambodia នៅឯសាលពិព័រណ៍ Koh Pich។ Cellcard គឺជាដៃគូផ្លូវការ ក្នុងការប្រកួតហ្គេម Rules of Survival ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅផ្សារ Aeon Mall 2 ថ្ងៃទី៦ ខែមេសា។
អ្នកលេងហ្គេម ដែលមានស៊ីម Cellcard អាចបង្កើនបទពិសោធន៍លេងហ្គេម ជាមួយការទទួលបាន Star Diamonds។ ហើយវាត្រូវបានប្រើប្រាស់ ដើម្បីទិញអាវុធ អាវ និង យានយន្ត ដែលអាចជួយ អ្នកលេងឱ្យឈ្នះ Cellcard កំពុងផ្តល់រហូតដល់ទៅ ១,០០០ Star Diamonds ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ដោយប្រើប្រាស់លេខកូដពិសេស នៅពេលដែលពួកគេតេទៅ *88182#។
អតិថិជន អាចប្រើលេខកូដមួយ ក្នុងមួយថ្ងៃ ដើម្បីទទួលបាន Star Diamonds ចំនួន២០០ ដោយឥតគិតថ្លៃ ហើយនៅលេខកូដទី២ នៅថ្ងៃបន្ទាប់ដើម្បីទទួលបាន Star Diamonds ចំនួន២០០បន្ថែមទៀត ក្នុងតម្លៃត្រឹមតែ $០.៥០ប៉ុណ្ណោះ។ ការផ្តល់ជូនពិសេស មានពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា។
Rules of Survival គឺជាហ្គេមកំពូលមួយ ក្នុងចំណោមហ្គេមល្បីៗទៀត របស់ Netease ដែលហ្គេមទាំងនេះ ត្រូវបានលេងនៅជាង៦០ប្រទេស ហើយមានការទាញយកជាង២០០លានដង។ ដោយបានសម្ពោធ កាលពី ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្គេម Rules of Survival គឺជាហ្គេមលើទូរស័ព្ទបែប Battle Royale ដែលអនុញ្ញាតឱ្យអ្នកលេងដល់ទៅ ៣០០អ្នក ចូលរួមប្រកួតម្តងៗ។
នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា អ្នកលេងនៅកម្ពុជាជាងរាប់ពាន់ ត្រូវបានរំពឹងថា នឹងចូលរួមប្រកួតនេះ ការប្រកួតលើកទីមួយរបស់ហ្គេមរបស់Netease នៅក្នុងប្រទេស។
លោក Watson បាននិយាយថា៖ «កម្មវិធី Digital Cambodia គឺជាវេទិកាដ៏ល្អ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់ហ្គេម Rules of Survival ដើម្បីផ្តល់ជូនយុវជន នៅក្នុងសហគមន៍ហ្គេមកម្ពុជា»។
លោកថា តាមរយៈការចាប់គូដៃគូសហការនេះ ក្រុមហ៊ុន Cellcard កំពុងចាប់យកការពង្រឹងឈ្មោះប្រទេសកម្ពុជា លើការលេងហ្គេមទៅឆាកអន្តរជាតិ ដូច្នេះនឹងមានដៃគូលេងហ្គេម កាន់តែច្រើនជាងមុនរីករាយនឹងមកទីនេះ។ ស្តង់របស់យើង នៅឯកម្មវិធី Digital Cambodia គឺត្រូវបានរៀបចំ ជាមួយហ្គេមនិងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា VR និង AR សម្រាប់អ្នកទាំងអស់គ្នាដែលចង់សាកល្បង។
លោក Watson បានឲ្យដឹងទៀតថា «បច្ចេកវិទ្យា VR និង AR គឺជាអនាគតនៃហ្គេម ហើយបច្ចុប្បន្នមានឱកាសសម្រាប់ការទំនាក់ទំនងនៅក្នុងវិស័យ ផលិតគ្រឿងយន្ត រចនា អប់រំ និងការបណ្តុះបណ្តាល។ បច្ចេកវិទ្យា VR និង AR គឺជាគម្រោងរបស់យើង សម្រាប់បច្ចេកវិទ្យា 5G ហើយពួកយើងចង់ឱ្យអតិថិជនកាន់ច្រើន បានទទួលយកបទពិសោធន៍បច្ចេកវិទ្យា បច្ចុប្បន្នដែលពួកយើងកំពុងសម្លឹងមើលទៅអនាគត»៕