(ព្រះសីហនុ)៖ ការប្រគល់ផ្ទះនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដោយមានវត្តមានលោក លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួនទៀតចូលរួមផងដែរ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ផ្ទះទាំងពីរខ្នងនេះ គឺជាអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីផ្ដល់ជូន ជនក្រីក្រដែលខ្វះជម្រកស្នាក់នៅជាក់ស្ដែង នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។

អភិបាលខេត្ត នាំមកនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្នើឲ្យពលរដ្ឋដែលទទួលបានផ្ទះទាំងពីរគ្រួសារនេះ ត្រូវថែរក្សាឲ្យបានល្អដើម្បីប្រើប្រាស់បានយូរ។
ទន្ទឹមនេះ លោក យន្ត មីន បានរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវមានការយកចិត្តទុកដាក់មើលសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួន និងត្រូវផ្ដល់ដំណឹង មកអាជ្ញាធរដែនដីកាកបាទក្រហម ដើម្បីជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋក្នុងករណីពួកគាត់ជួបបញ្ហាជាក់ស្ដែង។

ជាមួយគ្នានេះដែរ លោក លូ គឹមឈន់ ក៏បានជំរុញមន្ត្រីតាមមូលដ្ឋានឲ្យកៀរជួយពិនិត្យមើលសុខទុក្ខបស់ប្រជាពលរដ្ឋ និងរាយការណ៍អំពីពលរដ្ឋជួបការលំបាកជាក់ស្តែង ដើម្បីកាកបាតក្រហមលៃលកដោះស្រាយទាន់ពេលវេលា ដោយមិនទុកប្រជាពលរដ្ឋឲ្យនៅឯកោ ឬខ្វះទីពឹងខៀទីពំនាក់នោះឡើយ។

គ្រួសារប្រជាពលរដ្ឋក្រីក្រទាំងពីរ ដែលទទួលបានផ្ទះនេះ បានបង្ហាញក្តីអំណរ និងថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែជួយដោះទុក្ខលំបាកប្រជាពលរដ្ឋគ្រប់ទីកន្លែង និងថ្លែងអំណរគុណដល់អាជ្ញាធរដែនដីជាពិសេសលោក យន្ត មីន ដែល បានជួយសម្របសម្រួលផ្តល់ដី និងចាត់ចែងសង់ផ្ទះរួមទាំងផ្ដល់ជាសម្ភារប្រើប្រាស់ និងគ្រឿងបរិភោគ និងថវិកាផងដែរជូនពួកគាត់។

គួរបញ្ជាក់ថា ផ្ទះដែលបានគល់ជូននេះសង់លើដីឡូតិ៍ (៥mx៦m) មានទទឹង៤ម និងបណ្តោយ៦ម ជញ្ជាំងបេតុង សរសរដែក គ្រោងដែកប្រក់សង្ក័សីពណ៌ជាប្រភេទផ្ទះតៀមបិទសង់ជាប់ដី មានលាបថ្នាំពណ៌ មានបង្អូចកញ្ចក់០២ ទ្វារមុខក្រោយគ្រោងដែកបិទសង្ក័សីលាត មានបង្គន់មួយនៅក្រៅផ្ទះ តសំយ៉ាបមុខ២,៥០ម ផ្ទៃបាតក្នុងចាក់សាប ចំណែកទីធ្លាជុំវិញចាក់សាប ពេញដីទាំងអស់ខាងមុខផ្ទះជាប់ផ្លូវមានដាក់ប្រពន្ធ័លូបង្ហូរទឹក។

ចំពោះគ្រួសារទុរគតជនដែលត្រូវទទួលផ្ទះ៖

*ទី១៖ គ្រួសារទី១ ឈ្មោះ អ៊ុក តែត ភេទស្រី កើតឆ្នាំ១៩៣៩(៨០ឆ្នាំ) ជនជាតិខ្មែរ ជាស្ត្រី មេម៉ាយហើយចាស់ជរា ទីកន្លែងកំណើត ស្រុកអង្គរជ័យ ខេត្តកំពត។
បច្ចុប្បន្ន រស់នៅក្រុម២១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថានភាពក្រីក្រ។

*មានសមាជិកក្នុងបន្ទុក
១.ឈ្មោះ អ៊ុក ផាន់ណា ភេទស្រី (កូន) កើតឆ្នាំ១៩៧៩ មុខបរ កម្មកររោងចក្រ (មេម៉ាយ)
.ឈ្មោះ មាស ជឿន កើតឆ្នាំ១៩៩៨ នៅអង្គការម្លប់តាប៉ាង ក្រុងព្រះសីហនុ ។
៣.ឈ្មោះ មាស តុលា កើតឆ្នាំ២០១០ អត់បានរៀន។
៤.ឈ្មោះ មាស បញ្ញា កើតឆ្នាំ២០១៥ អត់បានរៀន។

*ទី២៖ គ្រួសារទី២ ឈ្មោះ សារុន ហន ភេទស្រី កើតឆ្នាំ១៩៦៣(៥៦ឆ្នាំ) ជាស្រ្តីមេម៉ាយជរា ជនជាតិខ្មែរ ទីកន្លែកំណើត ស្រុករំដួល ខេត្តស្វាយរៀង។ បច្ចុប្បន្ន រស់នៅក្រុម២១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថានភាពក្រីក្រ។

*មានសមាជិកក្នុងបន្ទុក
១.ឈ្មោះ ហុង សារុន ភេទប្រុស អាយុ២១ ឆ្នាំ ទើបសឹក សព្វថ្ងៃរត់ម៉ូតូឌុប (ក្មួយចិញ្ចឹមតាំងពីតូច )។
២.ឈ្មោះ ហុង សំណាង ភេទប្រុស អាយុ១១ឆ្នាំ អត់បានទៅរៀនទេ (ក្មួយចិញ្ចឹមតាំងពីតូច)៕