(ភ្នំពេញ)៖ នៅវេលាម៉ោង២៖០០នាទី រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងភរិយា បានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ បន្ទាប់បញ្ចប់ការទេសចរកម្សាន្ត នៅលើទឹកដីអង្គរសៀមរាប ប្រទេសកម្ពុជា។
លោកប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕