(ភ្នំពេញ)៖ ផលិតផល EPSON, D-Link, Cisco, Ruckus, ASUS និង Zycoo បានបង្ហាញខ្លួន តាមរយៈក្រុមហ៊ុន អេ ដាប់ប៊ែលយូ អេស ខេមបូឌា(AWS Cambodia) ក្នុងពិព័រណ៏បច្ចេកវិទ្យាថ្នាក់ជាតិ «Digital Cambodia 2019» នៅថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្របកោះពេជ្រ។
ការដាក់បង្ហាញគំរូផលិតផល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន AWS Cambodia មានគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព និងអំណោយផលលើភាពទាក់ទាញក្នុងការវិនិយោគទៅលើវិស័យនេះ។
ជាមួយគ្នាផងដែរ ក្រុមហ៊ុនក៏ចង់បង្ហាញ និងបញ្ច្រៀបអំពីសារៈសំខាន់នៃភាពមិនអាចខ្វះបាន នូវវិស័យបច្ចេកវិទ្យាព័ត៍មានវិទ្យាទៅដល់គ្រប់មជ្ឃដ្ឋាន ជាពិសេសសិស្សនិសិត្ស យុវជន និងស្រ្តី ដែលអាចធ្វើឲ្យមានការប្រសើរឡើងនូវជំនាញបច្ចេកទេសដើម្បីបង្កើននូវលទ្ធិភាពការងារ ដែលអាចប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិបាន។
ក្រុមហ៊ុន AWS Cambodia មានជំនឿ និងមោទនៈភាពយ៉ាងមុតមាំថា ការចូលរួមពិព័រណ៌ Digital Cambodia 2019នេះ និងផ្តល់ជាគំនិត និងភាពច្នៃប្រឌិតបែបបច្ចេកវិទ្យាជូនទៅដល់សាធារណៈជន ស្ថាប័ន រាជរដ្ឋាភិបាល ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា ធនាគរ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី (SME & Strat up) គ្រឹស្ថានអប់រំ និងស្ថាប័ននានាជាដើម។
AWS Cambodia គឺជាក្រុមហ៊ុនតំណាងចែកចាយផលិតផលបច្ចេកវិទ្យាព័ត៍មានវិទ្យា និងប្រព័ន្ធគ្រប់គ្រងអគារល្បីៗនៅលើពិភពលោកក្នុងប្រទេសកម្ពុជាដូចជា Commscope (AMP, SYSTIMAX & KRONE), Ciso, Fluke Network, Brady, Socomec UPS, ISA, Ruckus Network, Zycoo IP Telephony, Asus server & Storage, Austin Hugues, INNO Instrument, Honeywell (security & fier solutins), Epson, Belden, Alantek, D-link, Bullguard, Printronix, Senor POS និងផលិតផលជាច្រើនទៀត។
បច្ចុប្បន្នក្រុមហ៊ុនមាន៨សាខា ក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជា ប្រទែសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា៕