(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាចំនួន៩រូប។ នេះបើតាមព្រះរាជក្រឹត្យតែងតាំង ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។
យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា សម្រាប់តំណែងជាទីប្រឹក្សាមានឋានៈស្មើរដ្ឋលេខាធិការចំនួន៧រូប និងជំនួយការមានឋានៈស្មើនឹងអគ្គនាយកមានចំនួន២រូប។
សូមអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ដូចខាងក្រោម៖