(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ ឧត្ដមសេនីយ៍ទោ (ផ្កាយ២) និងឧត្តមសេនីយ៍ត្រី (ផ្កាយ១) ជូននាយនគរបាលជាតិ មានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញចំនួន១២រូប។ នេះបើតាមព្រះរាជក្រឹត្យតែងតាំង ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។
យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា សម្រាប់ឋានន្តរស័ក្តិផ្កាយ២ ត្រូវបានដំឡើងជូនស្នងការរងនគរបាលរាជធានីភ្នំពេញ១០រូប និងឋានន្តរស័ក្តិផ្កាយ១ ត្រូវបានដំឡើងជូនស្នងការរងនគរបាលរាជធានីភ្នំពេញចំនួន២រូប។
សូមអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ដូចខាងក្រោម៖