(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានចូលរួម ព្រះរាជពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
ពិធីនេះមានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលផងដែរ។
ខាងក្រោមនេះជាកម្រងរូបភាពព្រះរាជពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង៖