(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ លោក សម រង្ស៊ី ធ្លាប់ប្រកាសថា ចិនជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយវាយប្រហារអាមេរិក ពេលទស្សនកិច្ចនៅប្រទេសចិន (ចុចអាន)
២៖ មេដឹកនាំកំពូលកម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែច្រើនថែមទៀត (ចុចអាន)
៣៖ កម្ពុជា-កូរ៉េខាងត្បូង ចុះហត្ថលេខាលើឯកសារចំនួន៥ អំឡុងទស្សនកិច្ច លោក មូន ចេអ៉ិន មកកាន់កម្ពុជា (ចុចអាន)
៤៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីការបេ្ដជ្ញាចិត្តដាក់ចេញនូវវិធានការមុតស្រួច ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង លើកស្ទួយបរិយាកាសវិនិយោគ និងធុរកិច្ច (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនធ្លាប់មកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងសម្រេចចិត្តវិនិយោគនៅកម្ពុជា (ចុចអាន)
៦៖ កូរ៉េខាងត្បូង ផ្ដល់ឥណទានសម្បទាន៧០០លានដុល្លារដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣ (ចុចអាន)
៧៖ អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្តដល់ធុរជនកូរ៉េ មកវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមគោលនយោបាយខាងត្បូងថ្មី របស់លោក មូន ចេអ៉ីន (ចុចអាន)
៨៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង៖ ពាណិជ្ជកម្មកម្ពុជា-កូរ៉េ នឹងរឹតតែរឹងមាំក្រោយដំណើរទស្សនកិច្ចលោក មូន ជែអ៉ីន (ចុចអាន)
៩៖ ឆ្លើយតបការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី, រដ្ឋបាលខេត្តស្វាយរៀងបដិសេធថា គ្មានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ឬបារ៉ាស់យកលុយរាប់ម៉ឺនដុល្លារនៅតាមព្រំដែននោះឡើយ (ចុចអាន)
១០៖ ដោះស្រាយបញ្ហាខ្វះអគ្គិសនីនៅរដូវប្រាំង, អគ្គិសនីកម្ពុជា ពិភាក្សាពីជម្រើសដាក់នាវារោងចក្រថាមពល របស់ក្រុមហ៊ុនតួរគី សម្រាប់ជាវិធានការបន្ទាន់ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ នូវែលសេឡង់៖ មនុស្សស្លាប់កើនដល់៤៩នាក់ និងរបួសជាច្រើននាក់ទៀត ក្នុងករណីបាញ់ប្រហារលើវិហារអ៊ីស្លាម (ចុចអាន)
២៖ សហរដ្ឋអាមេរិកអំពាវនាវឲ្យពលរដ្ឋខ្លួន ចាកចេញពីប្រទេសវេណេស៊ុយអេឡា ខណៈមានការសង្ស័យថា ជិតដល់ពេលធ្វើអន្តរាគមន៍ (ចុចអាន)
៣៖ ទីបំផុតក្រុមហ៊ុន Boeing ព្រមផ្អាកការបញ្ជូនយន្តហោះប្រភេទ 737 MAX ទៅឲ្យអតិថិជន ប៉ុន្តែការផលិតនៅតែបន្ត (ចុចអាន)
៤៖ Facebook សុំទោសអ្នកប្រើប្រាស់ទាំងអស់ ខណៈអ្វីៗគ្រប់យ៉ាងដំណើរការជាប្រក្រតីវិញ (ចុចអាន)
៥៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទប់កំហឹងលែងបាន៖ «យើងកំពុងពិចារណាផ្អាកកិច្ចចរចាជាមួយពួកជើងកាងដូចជាអាមេរិក» (ចុចអាន)
៦៖ សហរដ្ឋអាមេរិក៖ គ្មានឡើយជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ក្នុងខែមីនានេះ (ចុចអាន)
៧៖ កងនាវារុស្ស៊ីនឹងដាក់ឱ្យដំណើរការនាវាមុជទឹក២គ្រឿងបន្ថែម ដែលដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងឆ្នាំនេះ (ចុចអាន)
៨៖ សហរដ្ឋអាមេរិកគ្រោងធ្វើតេស្តប្រព័ន្ធមីស៊ីល ដែលជាប់ការហាមឃាត់ពីមុនមកឡើងវិញ នៅពេលដកខ្លួនចេញផុតពីសន្ធិសញ្ញា INF ក្នុងឆ្នាំនេះ (ចុចអាន)
៩៖ ដល់ពេលធ្វើអន្តរាគមន៍យោធាមែនទេ? មន្រ្តីទូតអាមេរិកទាំងអស់ ចាកចេញពីប្រទេសវេណេស៊ុយអេឡាហើយ (ចុចអាន)
១០៖ ចិនបញ្ចេញប្រតិកម្មចំពោះរបាយការណ៍សិទ្ធិមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោន និងថាស្ថានភាពសិទ្ធិមនុស្សនៅអាមេរិកផ្ទាល់ក៏មិនជាអស្ចារ្យណាស់ណានោះដែរ (ចុចអាន)
១១៖ វិទ្យាស្ថានអន្តរជាតិ ISIS អាមេរិក៖ «តាមពិតរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បានសាងសង់យូរជាងការរំពឹងទុកទៅទៀត» (ចុចអាន)
១២៖ អ៉ីស្រាអែលប្រើក្បួនយន្តហោះចម្បាំង «វាយប្រហារលើតំបន់ហ្គាហ្សា» ដើម្បីសងសឹកនឹងការបាញ់រ៉ុក្កែតពីរគ្រាប់លើទីក្រុងតែលអាវីវ (ចុចអាន)