Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ចេញប្រកាសព័ត៌មានផ្លូវការបញ្ជាក់ការទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

15-03-2019 17:39

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩​ គណបក្សចំនួន៧ ដែលបានស្នេីសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ុនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ គណបក្សរួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា គណ:កម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត​ (គធ~ខប) ទាំង២៥ រាជធានី ខេត្ត បានទទួលជាផ្លូវការជាបណ្តេីរៗហេីយ។

ខាងក្រោមនេះគឺជាសេចក្តីប្រកាសរបស់គ.ជ.ប៖