(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងស្ពីពី ការធ្វើជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការធ្វើជំរឿនទូទៅប្រជាជននៅរាជធានីភ្នំពេញ បានដំណើរការធ្វើសម្ភាសន៍ជំរឿន ចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩ ជាលទ្ធផលមណ្ឌលជំរឿនមួយចំនួនធំ ត្រូវបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយមូលហេតុមណ្ឌលជំរឿនខ្លះ មានចំនួនគ្រួសារកើនឡើងច្រើនលើសពីការប៉ាន់ស្មាន គណៈកម្មាធិការ ជំរឿនទូទាំងប្រជាជន នៅរាជធានីភ្នំពេញ ដោយទទួលបានការឯកភាព ពីក្រសួងផែនការ នឹងបន្ដការធ្វើសម្ភាសន៍ជំរឿនរហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖