(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,០៩៦គ្រឿង រកឃើញល្មើសច្បាប់៦៩២គ្រឿង(ម៉ូតូ៤៦%) អប់រំ៣១៩គ្រឿង និងផាកពិន័យ៣៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៣ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៥៩៩គ្រឿង, អប់រំ២៦៨គ្រឿង និងផាកពិន័យ៣០៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥០,៤១៦គ្រឿង រកឃើញយានយន្តល្មើស៨,៥៦២គ្រឿង(ម៉ូតូ៣៤%) ក្នុងនោះអប់រំ២,៩៤៨គ្រឿង និងផាកពិន័យ៥,៦២០គ្រឿង៕