(កំពង់ធំ)៖ សាលាស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលស្រុកសន្ទុក ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោកមេឃុំ និងមេភូមិផងដែរ។
លោក សុខ លូ បានលើកឡើងថា លោក លោកស្រីដែលបានប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែង ជាអភិបាលរងស្រុក និងជានាយករដ្ឋបាលស្រុក ត្រូវតែប្ដេជ្ញាចិត្តអនុវត្តន៍ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាម្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាឲ្យកាន់តែល្អប្រសើរ ចូលរួមផ្ដល់សេវាសាធារណៈ លើលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ។
លោកបន្តថា មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា សហការជាមួយដៃគូអង្គភាពចំណុះឲ្យស្រុក ចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ធ្វើផែនការប្រចាំសប្តាហ៍ ប្រចាំខែប្រចាំឆ្នាំ បំពេញនូវចំណុចខ្វះខាត និងសហការជាមួយមន្ត្រីទាំងអស់នៅក្នុងស្រុក ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីឲ្យការងារនៅក្នុងស្រុករីកចម្រើន។ មន្រ្តីទើបតែតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់រាល់ការងារទាំងអស់ ឲ្យមានលក្ខណៈប្រសើរឡើង ក្នុងការផ្សព្វផ្សាយនូវអ្វីដែលខ្លួនទទួលបានជោគជ័យ ទៅដល់មូលដ្ឋានរបស់ខ្លួនដែលចង់បានចុះជំរុញ និងលើកទឹកចិត្តសហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងតំបន់របស់ប្រជាពលរដ្ឋ។
នៅចុងបញ្ចប់ លោក សុខ លូ បានថ្លែងអំណរគុណដល់អស់លោកលោកស្រី ដែលជួយចូលរួមនៅពេលនេះត្រូវពង្រឹង និងអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើង និងចេះសហការគ្នាសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍ស្រុកសន្ទុក ឲ្យមានការរីកចម្រើន ព្រមទាំងទទួលបាននូវជោគជ័យភារកិច្ចរបស់ខ្លួន ខ្ញុំសូមអាជ្ញាធរភូមិឃុំត្រូវចេះសហការគ្នា នៅតាមមូលដ្ឋានធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ពិធីប្រកាសចូលកាន់មុខតំណែង របស់មន្ត្រីរាជការ សាលាស្រុកសន្ទុក មានចំនួន៣រូបគឺ ១៖ លោក អ៊ូ លីនេ តែងតាំង ជាអភិបាលរងស្រុក, ២៖ លោកស្រីឡេង សុខី តែងតាំង ជាអភិបាលរងស្រុក, និង៣៖ លោកហេង ធារ៉ា តែងតាំង ជានាយករដ្ឋបាលស្រុក៕