(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ចាប់តាំងពីឆ្នាំ១៩៩៧ ដែលរហូតមកដល់ពេលនេះ មានរយៈពេល២២ឆ្នាំហើយ។

បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាបញ្ញវន្តមួយរូបរបស់កម្ពុជា បានលើកឡើងថា ក្នុងទំនាក់ទំនងការទូត រយៈពេល២២ឆ្នាំមកនេះ កម្ពុជាបានទទួលផលប្រយោជន៍ ជាច្រើន ពីកូរ៉េខាងត្បូង ក្នុងនោះមានដូចជា ការហូរចូលនូវវិនិយោគិនកូរ៉េ ការទទួលបានភ្ញៀវទេសចរកូរ៉េ រួមទាំងការបញ្ជូនពលករទៅធ្វើការនៅ ប្រទេសកូរ៉េបង្កើនចំណូលដល់គ្រួសារផងដែរ ចំណែកឯអត្ថប្រយោជន៍កូរ៉េខាងត្បូងវិញ គឺមានឱកាសទីផ្សារផលិតផលរបស់ខ្លួនបន្ថែមនៅកម្ពុជា ការផ្សព្វផ្សាយវប្បធម៌ រួមទាំងការរៀនសូត្រអំពីនយោបាយឈ្នះឈ្នះពីកម្ពុជា ជាដើម។

តើទំនាក់ទំនងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កើតឡើងយ៉ាងដូច្នេះម្តេច ព្រមទាំងបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេសទាំងពីរ សូមទស្សនាកិច្ចសម្ភាសរបស់ លោកពេជ្រ ប៊ុនសាយ និពន្ធនាយករង អង្គភាពព័ត៌មាន Fresh News ជាមួយលោកបណ្ឌិត សុខ​ ទូច ដូចតទៅ៖