(ភ្នំពេញ)៖ បើយើងនិយាយអំពីទូរស័ព្ទស៊េរី F វិញ អ្នកណាៗក៏ស្គាល់ដែរ គឺវាជាប្រភេទទូរស័ព្ទស៊េរីថ្មី ដែលបានវាយលុកទីផ្សារទាំងនៅកម្ពុជា និងបណ្តាប្រទេសនានាលើសកលលោករបស់ក្រុមហ៊ុន OPPO។ ជាពិសេសនៅប្រទេសកម្ពុជា នៅពេលដែលយើងនិយាយថាសាកថ្ម៥នាទី និយាយបាន២ម៉ោង គឺជាអ្វី? នោះពួកគេនឹងឆ្លើយថា F9។
សមត្ថភាពត្រកូល F របស់ OPPO គឹមានការគាំទ្រច្រើនពីក្រុមយុវវ័យ និងមនុស្សវ័យកណ្តាល ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងថា ការរចនាទូរស័ព្ទស៊េរី F ចេញមកម្តងៗ គឺធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយការរចនាពីមួយម៉ូឌែលទៅមួយម៉ូឌែលតែងតែមានភាពប្លែក និងទាក់ទាញអតិថិជនជានិច្ច ព្រមទាំងតម្លៃទីផ្សារអាចទទួលយកបានថែមទៀតផង។
បើយើងមើលត្រលប់ក្រោយបន្តិច យើងនឹងមើលឃើញពីភាពវិវត្តន៍នៃត្រកូល F នីមួយៗ ចាប់តាំងពី F7 មក ម៉ូឌែលនេះបានបំពាក់ Rear Camera 16MP, Front Camera 25 MP, ទំហំថ្ម 3400MAh អេក្រង់បែបធម្មតា ដោយសមត្ថភាពថតរូបនៃម៉ូឌែលនេះ ចាប់ផ្តើមការទាក់ទាញប្រជាប្រិយភាព។ បន្ទាប់មកនៅដើមខែសីហាឆ្នាំ២០១៨ ម៉ូឌែលF9 បានបង្អួតរាងជាមួយពណ៌ដ៏ទាក់ទាញចំនួន៣ ដែលភ្ជាប់ជាមួយនឹងទំហំថ្ម 3500MAh, Camera ភ្លោះទំហំ 16+2 MP និង Front Camera 25 MP អេក្រង់តំណក់ទឹកជាលើកដំបូង ដែលត្រូវបានគេឲ្យឈ្មោះថាជាអ្នក ជំនាញថតរូបSelfie។
ហើយនៅដើមឆ្នាំ២០១៩នេះ F11 Pro បានលេចមុខមកធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពពិបាកក្នុងការពិចារណា ថាតើគួរជ្រើសរើសទូរស័ព្ទប្រភេទអ្វីមកកាន់ក្នុងដៃរបស់ពួកគេ ព្រោះ F11 Pro សឹងតែមានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ ទាំងការ ថតរូបពេលយប់ច្បាស់ឥតខ្ចោះមិនបាច់បារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយកាម៉េរាភ្លោះខាងក្រោយ ទំហំ 48MP , វាមានទំហំអេក្រង់លាតពេញ 6.5 FHD+ បន្ថែមភាពស្រស់ស្អាត និងងាយស្រួលក្នុងការលេងហ្គេម និង មើលឯកសារនានា, វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost, កម្លាំងសាកថ្ម 4000MAh ដោយបច្ចេកវិទ្យាសាកថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង។
ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយថាផលិតផលទូរស័ព្ទម៉ូឌែល F7 និង F9 របស់ OPPO បានធ្វើឲ្យមានភាពកក្រើកខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងប្រទេសកម្ពុជា ដែលរឹតតែធ្វើឲ្យប្រជាជនខ្មែរកាន់តែស្គាល់ និងចាប់អារម្មណ៍ Brand មួយនេះ ដោយបានធ្វើឲ្យការលក់ចេញនៃម៉ូឌែលទូរស័ព្ទនីមួយៗរបស់ក្រុមហ៊ុន OPPO ហក់ឡើងខ្ពស់សឹងតែស្មើរនឹងម៉ូឌែលល្បីៗ និង មានកេរ្តិ៍ឈ្មោះជាយូរណាស់មកហើយ។
ចុះបច្ចុប្បន្ននេះ ចំពោះម៉ូឌែល F11 Pro វិញ? ចាំមើលថាតើការលក់ចេញនៃម៉ូឌែលនេះយ៉ាងម៉េចដែរទៅ? ព្រោះវាកាន់តែអង្រួនបេះដួងអ្នកប្រើប្រាស់ទៅហើយ ចាប់ពីមានព័ត៌មានបែកធ្លាយមកម៉្ឡេះ ចុះទម្រាំរូបពិតរបស់វាតើយ៉ាងណាទៅ? សូមបញ្ចាក់ថា រហូតមកដល់ពេលនេះស៊េរី F របស់ OPPO មានចំនួនច្រើន និង Update ខ្លួនឯងជានិច្ចចាប់តាំងពី F1 មកម៉្លេះ ដែលភាគច្រើនពួកគេជ្រើសរើសយកតែលេខរៀងសេសប៉ុណ្ណោះ សម្រាប់ដាក់ឈ្មោះជាម៉ូឌែលទូរស័ព្ទរបស់ពួកគេ៕