(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានប្រកាសពីការពន្យារពេលនៃការអញ្ជើញមកដល់ របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា «Ronaldinho» មកកាន់ប្រទេសកម្ពុជា។ កំពូលតារាបាល់ទាត់សញ្ជាតិប្រេស៊ីលនេះ ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ២០១៩ ។
RONALDINHO បានឲ្យដឹងថា ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 សូមសម្តែងនូវការសោកស្តាយ ជាមួយប្រិយមិត្ត អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ ពាក់ព័ន្ធនឹងការពន្យារពេល នៃការអញ្ជើញមកដល់ របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldinho មកម្ពុជា ដោយសារភាពចាំបាច់ និងកាលៈទេសៈដែលពុំអាចដឹងទុកជាមុន។ នីតិវិធីដើម្បីទទួលបានលិខិតឆ្លងដែនរបស់ លោក Ronaldinho ត្រូវបានពន្យារពេលជាហេតុបណ្តាលឱ្យលោក មិនអាចចាកចេញពីប្រទេសប្រេស៊ីល និងមិនអាចបំពេញតាមការសន្យាមកចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 នៅកម្ពុជា។
Ronaldinho ពិតជាស្រឡាញ់ប្រិយមិត្ត អ្នកគាំទ្រកម្ពុជា ហើយពិតជាទន្ទឹងរងចាំជួបអ្នកគាំទ្រទាំងអស់ដោយផ្ទាល់។ លោកពិតជាមានកិត្តិយស និងមានមោទនភាពណាស់ ដែលបានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 ដែលរៀបចំដោយស្រាបៀរថៃហ្គ័រ ហើយចង់ចូលរួម និងជាចំនែកមួយនៃព្រឹត្តិការណ៍នេះ ដើម្បីជំរុញលើកទឹកចិត្តដល់កីឡាករបាល់ទាត់ ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបង្ហាញការកោតសរសើរ និងការលើកទឹកចិត្ត លោក Ronaldinho នឹងអញ្ជើញក្រុមជយលាភីជើងឯក Tiger Street Football 2019 មកធ្វើដំណើរទស្សនៈកិច្ច និងមកជួបលោកផ្ទាល់នៅប្រទេសប្រេស៊ីល ។
ជាពិសេស លោកក៏ផ្ញើរូបថតអនុស្សាវរីយ៍ និងអាវយឺត Tiger Street Football ដ៏ស្រស់ស្អាតជាច្រើន ដែលមានចុះហត្ថលេខាផ្ទាល់របស់លោក ជូនដល់ប្រិយមិត្តអ្នកគាំទ្រ នៅកម្ពុជាផងដែរ។ កាដូទាំងនេះ នឹងមានផ្តល់ជូនសម្រាប់ប្រិយមិត្តគាំទ្រ ដែលចូលរួមលេងកម្មវិធីលើ Facebook ផ្លូវការរបស់ស្រាបៀរថៃហ្គ័រ បន្ទាប់ពីចប់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ។
Ronaldinho ក៏បានសន្យាថានៅពេលដោះស្រាយកិច្ចការចំាបាច់នៅប្រទេសប្រេស៊ីលបានរួចរាល់ហើយ លោកនឹងអញ្ជើញមកធ្វើទស្សនកិច្ច នៅកម្ពុជា។ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ នឹងផ្តល់ព័ត៌មានជូនដល់មិត្តអ្នកគាំទ្ររបស់លោក Ronaldinho ហើយនឹងប្រកាសពីកាលបរិច្ឆេទថ្មី សម្រាប់ការធ្វើដំណើររបស់លោកមកកាន់កម្ពុជា។
ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នឹងនៅតែបន្តប្រព្រឹត្តទៅ និងមានក្រុមកំពូលចំនួន ៦៤ ក្រុមចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្ត ដែលនឹងធ្វើឡើងនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញនៅ ថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក Tiger Street Football Festival 2019៕
ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ។
ពិសាដោយការទទួលខុសត្រូវ!!!