(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំដល់មន្ដ្រីនគរបាលក្រោមឱវាទាំងអស់ ត្រូវតែយកចិត្តទុកដាក់ការងារជំនាញ ពង្រឹងសមត្ថភាព និងបែងចែកការងារឲ្យបានច្បាស់លាស់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួន។
សារណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយទិសដៅ អនុវត្តឆ្នាំ២០១៩ ដោយយកឯកសារណែនាំ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុសាស
ន៍ណែនាំចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង ព្រមទាំងអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃ មកដាក់ជាទិសដៅរបស់ស្នងការដើម្បីផ្សព្វផ្សាយបន្ត។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រី ផែនការងារសណ្តាប់ធ្នាប់ ចំនួន១១០រូប, ផែនការងារនគរបាលព្រហ្មទណ្ឌ ចំនួន៦៤រូប, ផែនការងារប្រឆាំងបទល្មើស ចំនួន៥៥រូប, ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចំនួន២១រូប, ផែនការងារសន្តិសុខចំនួន៥០រូប សរុបរួមចំនួន៣០០រូប។
បន្ទាប់ពីប្រាប់នូវការវិវត្តន៍ថ្មីៗ ដល់មន្ដ្រីនគរបាលទាំងអស់ហើយនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទ យកចិត្តទុកដាក់ការងារជំនាញ ពង្រឹងសមត្ថភាព បែងចែកការងារឲ្យច្បាស់លាស់ ដឹកនាំប្រកបដោយគុណធម៌ សីលធម៌ សុភាវធម៌ល្អ
ស្លូតបូត ម៉ឺងមាត់ ម៉ត់ចត់ចំពោះការងារដល់កូនចៅថ្នាក់ក្រោម៕