សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម យកថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន២គ្រួសារ នៅស្រុកជើងព្រៃ
12-03-2019 08:10
(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលស្រុកជើងព្រៃ នាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៨លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន០២គ្រួសារ នៅថ្ងៃទី១១២ ខែមីនា ឆ្នាំ២០១៩។
ពិធីនេះក៏មានការចូលរួមពីលោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ លោកប្រធាន អនុប្រធាន ស.អ.ក ស្រុកជើងព្រៃ និងសមាជិកសមាជិកាពាក់ព័ន្ធទាំងអស់ ក្នុងស្រុកជើងព្រៃ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា គ្រួសារសពអតីតយុទ្ធជនទាំង២គ្រួសារនោះរួមមាន ទី១៖ លោក ឡួត សួរ អាយុ៥៧ឆ្នាំ (មុខសញ្ញាពិការ) អត្តលេខ HA87000601 ភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ និងទី២៖លោកស្រី ហួរ រិន អាយុ៦៥ឆ្នាំ (មុខសញ្ញាពលី) អត្តលេខ SA90000769 ភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ៕