(ភ្នំពេញ)៖ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់លោក នៅក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

ក្នុងនាមជាបញ្ញវ័នខ្មែរ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ទស្សនកិច្ចនេះ មានសារសំខាន់៧ចំណុច សម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ តើសារសំខាន់ទាំងនោះ មានអ្វីខ្លះ? សូមទស្សនានូវកិច្ចសម្ភាសទាំងស្រុងរបស់ លោកពេជ្រ ប៊ុនសាយ និពន្ធនាយករងសារព័ត៌មាន Fresh News ជាមួយ លោកបណ្ឌិត សុខ​ ទូច ដូចតទៅ៖