(បាត់ដំបង)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៧៖១៥នាទីល្ងាច ក្រុមការងារប្រចាំស្នាក់ការស្រុកមោងឫស្សី សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន៖ នៅផ្នែកខ្លះ នៃឃុំស្ដុកវឹក និងឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដើម្បីធ្វើការដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន១ដើម ដោយមានរថយន្ត១គ្រឿង បាន​បុកបាក់នៅត្រង់ចំនុចភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០០៖០០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩៕