Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការចុះឈ្មោះបានបិទបញ្ចប់ គណបក្ស៧ ចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត-ស្រុក-ក្រុង-ខណ្ឌ (Video Inside)

12-03-2019 20:07

(ភ្នំពេញ)៖ ការបើកឱ្យចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី០៣ រយៈពេល៥ថ្ងៃ បានបិទបញ្ចប់ហើយ ក្នុងនោះមានគណបក្សនយោបាយចំនួន០៧ បានចុះឈ្មោះប្រកួតប្រជែង។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

គណបក្សចំនួន៧ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ុនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ គណបក្សរួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖