(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៥៧២គ្រឿង រកឃើញល្មើសច្បាប់៧៣០គ្រឿង(ម៉ូតូ៣៥%) អប់រំ២៥៤គ្រឿង និងផាកពិន័យ៤៧៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១២ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន២,៦៧២គ្រឿង, អប់រំ១៨០គ្រឿង និងផាកពិន័យ៤០៣គ្រឿង៕

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៤,៨៤៤គ្រឿង រកឃើញយានយន្តល្មើស៧,៨៣៨គ្រឿង(ម៉ូតូ៣៤%) ក្នុងនោះអប់រំ២,៦៩៤គ្រឿង និងផាកពិន័យ៥,១៤៤គ្រឿង៕