Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករនៅក្រុងកំពង់ឆ្នាំង និងត្រៀមស្វាគមន៍ពិធីបុណ្យទន្លេខាងមុខ (Video inside)

12-03-2019 18:36

(កំពង់ឆ្នាំង)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេនឹងឈានចូលមកដល់ហើយ ជាមួយគ្នានេះដែរ ប្រជាជនយ៉ាងច្រើនកុះករបានមកទស្សនាកម្សាន្តនៅក្រុងកំពង់ឆ្នាំង ហើយពួកគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ពិធីបុណ្យទន្លេលើកទី៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខុំជាមួយនឹងអារម្មណ៍សប្បាយរីករាយ ក្នុងការត្រៀមខ្លួនចូលរួមទស្សនាកម្សាន្ត ក្នុងពិធីបុណ្យទន្លេខាងមុខនោះ ពួកគាត់ក៏ចង់ជួបចង់ឃើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជា Idol ក្នុងចិត្តរបស់ពួកគាត់យ៉ាងអន្ទះសាផងដែរ។

ជាការពិតណាស់ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ ឆាប់ៗនេះហើយ ដែលត្រូវបានកំណត់ប្រធានបទថា «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»

នាថ្ងៃទី១៦ ខែមីនា (ត្រូវនឹងថ្ងៃទីពីរនៃពិធីបុណ្យ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកជាផ្លូវការផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំពិធីបុណ្យទន្លេលើកទី៥នេះ នឹងជួយជំរុញការអភិវឌ្ឍនៅក្នុងក្រុងកំពង់ឆ្នាំង ខណៈក្រុងមួយនេះក៏បានចូលជាបេក្ខភាព «ទីក្រុងស្អាតអាស៊ាន» ផងដែរ ព្រមទាំងនឹងជួយជំរុញចរន្តភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍នានាជុំវិញខេត្តកំពង់ឆ្នាំង។

ខាងក្រោមនេះជាកិច្ចសម្ភាសជាមួយលោករដ្ឋមន្ត្រី ថោង ខុន និងប្រជាពលរដ្ឋមួយចំនួនដែលមកលេងកម្សាន្តនៅក្រុងកំពង់ឆ្នាំង៖