(ពោធិ៍សាត់)៖ រថយន្តLexis RX300 ព័ណ៌ស្ករមួយគ្រឿង បើកបុរម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបែកកង់ធ្លាក់ផ្លូវ ក្រឡាប់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស២នាក់ បញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និ៤៥នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លើកំណត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០៦ និង២០៧ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុទ្ធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា រថយន្តបង្កម៉ាកLexis RX300 ព័ណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-4810 បើកបរដោយបុរសមិនស្គាល់អត្ថសញ្ញាណ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូធន់ c125 ព័ណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ថ ពាក់ស្លាកលេខ បាត់ដំបង 1V-3210 ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាស់ទិសគ្នា រួចបែកកង់ធ្លាក់ផ្លូវ ក្រឡាប់រថយន្តផ្ងារជើងតែម្តង។

លោកអធិការបន្តថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់ (រស់នៅស្រុករុក្ខគិរី សមត្ថកិច្ចកំពុងទំនាក់ទំនងទៅគ្រួសារ) និងរងរបួសអ្នករួមដំណើរ២នាក់ ១-ឈ្មោះ លឹម ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសស្រាល ២-ឈ្មោះ ជុំ អាង ភេទប្រុស អាយុ៥៩ឆ្នាំ រងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ដោយឡែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគល់ជូនផ្នែកនគរបាលចរាចរណ៍ផ្លូវគោកខេត្ត យកមករក្សាទុក ចាត់ការបន្តតាមនីតិវិធី៕