Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យអាណិតណាស់! ក្មេងតូចៗ៣នាក់ លង់ទឹកស្លាប់នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

12-03-2019 13:32

(កំពង់ធំ)៖ ក្មេងប្រុសស្រី៣នាក់ បានលង់ទឹកស្រះស្លាប់ វេលាម៉ោង៣៖១៥នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទាំង៣នាក់រួមមាន៖ ទី១ឈ្មោះ ឃាង លីទ័រ ភេទប្រុស អាយុ០៣ឆ្នាំ, ទី២ ឈ្មោះ នីន ម៉ាណែត ភេទស្រី អាយុ០៤ឆ្នាំ និងទី៣ឈ្មោះ នី គឹមហុង ភេទស្រី អាយុ០៤ឆ្នាំ។

មូលហេតុ ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ ធ្វើកំណត់ហេតុរួច ប្រគល់សាកសពឲ្យឪពុកម្ដាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ នេះគឺជាដំណឹងមួយការបង្ហាញឲ្យដឹងដល់អាណាព្យាបាលទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះក្មេងតូចៗ៕