(សៀមរាប)៖ លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងប្រធានក្រុមហ៊ុន Alibaba នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានចូលទស្សនាប្រាសាទចំនួន៣ក្នុងខេត្តសៀមរាប ដែលក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម។
មន្ដ្រីនគរបាលខេត្តសៀមរាបបានប្រាប់អង្គភាព Fresh News ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការទស្សនាប្រាសាទទាំង៣ខាងលើនេះរួចរាល់ លោក Jack Ma ក៏បានធ្វើដំណើរត្រឡប់ទៅកាន់សណ្ឋាគារ ដែលជាទីកន្លែងរបស់លោកស្នាក់អាស្រ័យវិញផងដែរ។
សូមជម្រាបថា លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងប្រធានក្រុមហ៊ុន Alibaba បានមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
មន្រ្តីដដែលរូបនោះបានបញ្ជាក់ថា លោក Jack Ma មកទស្សនកិច្ចនៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនឯកជនមួយ។ លោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕