(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានា នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រកឃើញផលិតផលខូចគុណភាពចំនួន៨មុខ យកទៅដុតកម្ទេចចោល។
លោកដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ ក្រុមការងាបាន រកឃើញទំនិញហួសកាលបរិច្ឆេទចំនួន៨មុខរួមមានទី១៖ ស្រាបៀរ Chang ចំនួន០៨កេស, ទី២៖ ស្រាបៀរ Export ចំនួន១២កំប៉ុង, ទី៣៖ ទឹកក្រូចចម្រុះ ចំនួន៨១ដប, ទី៤៖ ទឹកផ្លែឈើ ចំនួន០៤ដប, ទី៥៖ ភេសជ្ជៈប៉ូវកម្លាំង, ទី៦៖ ទឹកត្រី, ទី៧៖ Ovaltine ចំនួន ០៥ដប និងទី៨៖ ទឹកសៀង០៥ដប ក្រុមការងារបានធ្វើកំណត់ហេតុដកហូត ទុកដុតកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឱ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក ដួង មុនី ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ៕