(កំពង់ធំ)៖ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដិកាថា មនុស្សគ្រប់ៗរូប ការមានទ្រព្យសម្បត្តិតែមួយមុខមិនគ្រប់គ្រាន់ទេ គប្បីត្រូវមានចំណេះវិជ្ជា និងធ៌មសប្បុរសទើបទទួលបានសេចក្ដីសុខទាំងផ្លូវលោក និងផ្លូវធ៌ម។
សង្ឃដីការបស់សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយកនៃកម្ពុជា និងព្រះមេគណរាជធានីភ្នំពេញ នៅក្នុងពិធីបុណ្យឆ្លងពុទ្ធង្កូរចេតិយនៅវត្តបទុម ស្ថិតនៅភូមិបទុមលិច ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដិការថា ការមានចំណេះវិជ្ជាធ៌មសប្បុរស និងមានធ៌មសាមគ្គីមិនត្រឹមតែនាំឲ្យយើងគ្រប់រូបរស់នៅ ដោយសេចក្ដីស្ងប់នោះទេតែផ្ដល់ ឲ្យប្រទេសជាតិទាំងមូលមានសន្តិភាព និងប្រជាជាតិបានសុខសប្បាយសម្បូររុងរឿងផងដែរ។
ក្នុងនោះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកាកបាទក្រហមកម្ពុជាប្រចាំខេត្តកំពង់ធំ បានអំពាវនាវឲ្យបងប្អូនរួបរួមសាមគ្គីគ្នារក្សាសុខសន្តិភាព ដែលមានសព្វថ្ងៃឲ្យស្ថិតស្ថេរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរថែមទៀត។
លោកស្រីបន្ដថា ព្រោះសុខសន្តិភាពបានផ្ដល់ឲ្យយើងរស់នៅបានសេចក្ដីសុខ និងមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបកិច្ចការ រកទទួលទានបាន។ ដូចនេះត្រូវបន្តគាំ ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាំដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀត។
លោកស្រី ខៀវស៊ី ណា ជាចាន់តូ បានប្រកាសថា នឹងចូលរួមជាប្រជាពុទ្ធបរស័ទ្ធ ក្នុងការជ្រោមជ្រែង និងឧបត្ថម្ភកសាងព្រះវិហារវត្តបទុម ដើម្បីឲ្យទីអារាមមួយនេះស័ក្តិសម ជាទីគោរពប្រតិបត្តិរបស់ប្រជាជនគ្រប់ៗរូប។
សូមបញ្ជាក់ថា តាមការបញ្ជាក់ពីលោក ណែត សារី អភិបាលស្រុកស្ទោងឲ្យដឹងថា ពុទ្ធង្កូរចេតិយ នៅវត្តបទុមដែលប្រារព្វពិធីបុណ្យឆ្លងនេះ គឺផ្ដួចផ្ដើមកសាងក្នុងឆ្នាំ២០១៦ ដោយព្រះពិក្ខុ ឡាវ វណ្ណសាត ព្រះគ្រូចៅអធិការស្តីទីបន្តពីព្រះគ្រូទុំឌី និងសុទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ជិតឆ្ងាយអស់ទឹកប្រាក់សរុបចំនួន ជាង២៣១លានរៀលសម្រាប់តម្កល់ព្រះសិរីរឹកធាតុ។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន បានចូលរួមចាប់កុសលបច្ច័យ ចំនួន២លានរៀល និងព្រះមេគណខេត្ត២០០ដុល្លារ។ ដោយឡែកលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានប្រគេនច្ច័យចំនួន១០លានរៀលដល់វត្តបទុម និងបានប្រគេនបច្ច័យដល់វត្តចំនួន៧ផ្សេងទៀត ដោយក្នុង១វត្តៗទទួលបាន២លានរៀល និងបានឧបត្ថម្ភដល់កម្មវិធីបុណ្យ៥លាន ៦សែន៥ម៉ឺនរៀល និងផ្ដល់អំណោយមានថវិកាក្រណាស សារុង សៀវភៅ ប៉ិច និងខ្មៅដៃចែកជូនលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕