(ភ្នំពេញ)៖ អគ្គសនីកម្ពុជា (EDC) បានសម្រេចដាក់ក្រុមហ៊ុន De Wisdom (Cambodia) Technology Co.,Ltd ទៅក្នុងបញ្ជីខ្មៅរបស់អគ្គិសនីកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
អគ្គិសនីកម្ពុជា បញ្ជាក់ថា ការសម្រេចដាក់ចូលក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅ ដោយសារតែក្រុមហ៊ុនបានបោះបង់កិច្ចសន្យាចំនួន២កញ្ចប់ មិនផ្គត់ផ្គង់ជូនអគ្គិសនីកម្ពុជា ហើយព្យាយាមគេចវេសមិនចូលខ្លួនមកដោះស្រាយ និងសងការខាតបង់ឲ្យបានសមស្រប ជូនអគ្គិសនីកម្ពុជា៕