Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយ អនុប្រធានក្រុមប្រឹក្សា ផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន

11-03-2019 21:50

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ នឹងអនុញ្ញាតឲ្យ លោក ណូរីអូ ​យ៉ាម៉ាហ្គូឈិ (Norio Yamaguchi) អនុប្រធានក្រុមប្រឹក្សា ផ្លាស់ប្ដូរមិត្តភាពអន្តរជាតិជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

តាមគម្រោង ជំនួបនេះ នឹងធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ហើយលទ្ធផលជំនួបយ៉ាងណានោះ អង្គភាពព័ត៌មាន Fresh News នឹងចេញផ្សាយជាបន្តបន្ទាប់ទៀត នៅក្រោយជំនួបបញ្ចប់៕