(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ នាថ្មីៗនេះ ដើម្បីធ្វើការកែសម្រួលសមាសភាពថ្មី គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។ នេះបើតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។
តាមសេចក្តីសម្រេច បានឲ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលត្រូវកែសម្រួលក្នុងឆ្នាំ២០១៩នេះ មានសមាសភាព ១៦រូប ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អមដោយអនុប្រធាន៣រូប ដោយមានសមាជិកចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនានា និងមានអគ្គលេខាធិការ០១ រូប នោះគឺ លោក ណេប សាមុត៕
ខាងនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖